- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ភ្នំពេញ៖ នៅថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2022 ក្រុមហ៊ុន GC Life បានរៀបចំកម្មវិធីប្រកួតផាត់រូបសម្រាប់សិស្សថ្នាក់មត្តេយ្យកម្រិតទាបនៅសាលាអន្តរជាតិ Grand Mount។ កម្មវិធីនេះមានអ្នកចូលរួមជាច្រើន រួមទាំងអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។
ក្រុមហ៊ុន GC Life ពិតជាមានក្តីរំភើបរីករាយជាខ្លាំងដែលបានសហការជាមួយសាលាអន្តរជាតិ Grand Mount ក្នុងការបង្កើតកម្មវិធីនេះឡើងសម្រាប់កុមារតូចៗបានលេងកម្រាន្តសប្បាយ និងឈ្នះរង្វាន់ជាច្រើន។
ការផាត់រូបមិនត្រឹមតែធ្វើឱ្យកុមារមានភាពសប្បាយរីករាយប៉ុណ្ណោះទេ វាក៏អាចជួយពង្រឹងការអភិវឌ្ឍន៍របស់កុមារផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវកិត្តិយស អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានអញ្ជើញចូលរួម។
សម្រាប់ព័ត៌មានផ្សេងៗអំពីក្រុមហ៊ុន GC Life សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទលេខ៖
023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុក GC Life Insurance ឬ
គេហទំព័រ https://www.gc-life.com/kh/