ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។

ទំនាក់ទំនង

អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
service@gc-life.com.kh
023 989 218
098 989 218

ម៉ោងធ្វើការ

ថ្ងៃច័ន្ទ
8:30 - 17:30
ថ្ងៃអង្គារ
8:30 - 17:30
ថ្ងៃពុធ
8:30 - 17:30
ថ្ងៃព្រហស្បតិ៍
8:30 - 17:30
ថ្ងៃសុក្រ
8:30 - 17:30
ថ្ងៃសៅរ៍
បិទ
ថៃ្ងអាទិត្យ
បិទ

គម្រោង រួមដំណើរសុខសាន្ត

ការពារអ្នក 24/7 រយៈពេល 30 ថ្ងៃ ក្នុងព្រះរាជាណាចក្រកម្ពុជា

ហេតុអ្វីគួរជ្រើសរើសគម្រោង រួមដំណើរសុខសាន្ត?

•    ចំណាយត្រឹមតែ $10 ទទួលបានការការពាររហូតដល់ $30,000

•    ការពារអ្នក 24/7 រយៈពេល 30 ថ្ងៃ

•    ការដាក់ពាក្យស្នើសុំមានភាពងាយស្រួល

ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់!

098 989 218

លក្ខណៈពិសេសនៃផលិតផល

ការការពារខ្ពស់លើមរណភាព និងពិការភាពដោយគ្រោះថ្នាក់ជាយថាហេតុ

រហូតដល់ $30,000

បុព្វលាភទាប

ចំណាយត្រឹមតែ $10

ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ

$100 ក្នុងមួយថ្ងៃ

អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ: $30,000

សំណងពិការភាពដោយគ្រោះថ្នាក់ជាយហថាហេតុ: រហូតដល់ $30,000 (យោងតាមតារាងអត្ថប្រយោជន៍សម្រាប់ពិការភាព)

ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ: $100 ក្នុងមួយថ្ងៃ (រហូតដល់ $3,000)

សំណងសម្រាប់ជំនួយសង្គ្រោះបន្ទាន់ដោយគ្រោះថ្នាក់ជាយថាហេតុ: រហូតដល់ $1,000

ខ និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

តារាងអត្ថប្រយោជន៍សម្រាប់ពិការភាព

ចំនួន

កម្រិតនៃពិការភាព

អត្ថប្រយោជន៍

1

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃចក្ខុវិញ្ញាណ និងភ្នែកទាំងពីរ

$30,000

2

ការបាត់បង់អវយវៈខាងលើពីរ ឬអវយវៈខាងក្រោមពីរ

3

ការបាត់បង់អវយវៈខាងលើមួយ ឬអវយវៈខាងក្រោមមួយ

4

ការបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍នូវចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងលើមួយ

5

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវចក្ខុវិញ្ញាណ និងភ្នែកម្ខាង និងការបាត់បង់អវយវៈផ្នែកខាងក្រោមមួយ

6

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នូវអវយវៈចំនួនបួន

7

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវមុខងារនៃការទំពារ និងការលេប

8

ប្រព័ន្ធសរសៃប្រសាទកណ្តាល ឬបញ្ហាទ្រូង ឬជំងឺពោះវៀនធំ [ដែលបណ្តាលឱ្យ] អលទ្ធភាពធ្វើការងារណាមួយពេញមួយជីវិត និងត្រូវការជំនួយពីអ្នកដទៃសម្រាប់សកម្មភាពប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវិត

9

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នៃមុខងាររបស់សន្លាក់ពីរ ឬច្រើនក្នុងចំណោមសន្លាក់សំខាន់ទាំងបីនៃអវយវៈខាងលើ ឬអវយវៈក្រោម ឬអវយវៈខាងលើមួយ និងអវយវៈខាងក្រោមមួយ។

$22,500

10

ការបាត់បង់ម្រាមដៃដប់

11

ការបាត់បង់អវយវៈខាងលើមួយ ឬការបាត់បង់ទាំងស្រុង និងជា អចិន្ត្រៃយ៍នូវមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងលើមួយ

$15,000

12

ការបាត់បង់អវយវៈខាងក្រោមមួយ ឬការបាត់បង់ទាំងស្រុង និងជាអចិន្ដ្រៃយ៍នូវមុខងារនៃអវយវៈសំខាន់ៗទាំងបីនៅក្នុងអវយវៈខាងក្រោមមួយ

13

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់ការស្តាប់ឮ

 របស់ត្រចៀកទាំងសងខាង

14

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃទាំងដប់

15

ការបាត់បង់ម្រាមជើងទាំងដប់

16

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃនូវចក្ខុវិញ្ញាណរបស់ភ្នែកម្ខាង

$9,000

17

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្រ្តៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ

18

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃអវយវៈពីរក្នុងចំណោមអវយវៈសំខាន់ៗបីនៅអវយវៈខាងក្រោមមួយ

19

ការបាត់បង់ម្រាមដៃបួន ឬច្រើនសម្រាប់ដៃម្ខាងដែលមានម្រាមដៃ និងចង្អុលដៃ

20

ការកាត់បន្ថយជាអចិន្ត្រៃចំនួន ៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះសម្រាប់អវយវៈខាងក្រោមមួយ

21

ការបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍ចំពោះការនិយាយ

22

ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍នូវម្រាមជើងទាំងដប់

23

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្រ្តៃយ៍នូវអវយវៈសំខាន់មួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងលើមួយ

$6,000

24

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្រ្តៃយ៍នូវអវយវៈសំខាន់មួយក្នុងចំណោមអវយវៈសំខាន់ៗចំនួនបីនៅអវយវៈខាងក្រោមមួយ

25

ការបាត់បង់មេដៃពីរចំពោះដៃទាំងសងខាង

26

ការបាត់បង់ម្រាមជើងប្រាំចំពោះជើងម្ខាង

27

ការប៉ះពាល់ខ្លាំងនៃត្របកភ្នែកទាំងពីរ

28

ការបាត់បង់ទាំងស្រុង និងជាអចិន្រ្តៃយ៍សម្រាបការស្តាប់របស់ត្រចៀកម្ខាង

29

ជំងឺផ្នែកច្រមុះ និងការខូចឃានវិញ្ញាណយ៉ាងខ្លាំង

30

ការបាត់បង់ម្រាមដៃ និងចង្អុលដៃសម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃបី ឬច្រើន ដែលរួមមានម្រាមដៃ និងចង្អុលដៃ

$4,500

31

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃបី ឬច្រើន រួមមានមេដៃ និងចង្អុលដៃសម្រាប់ដៃម្ខាង

32

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមជើងប្រាំសម្រាប់ជើងម្ខាង

33

ការបាត់បង់ម្រាមដៃ ឬចង្អុលដៃ សម្រាប់ដៃម្ខាង ឬការបាត់បង់ម្រាមដៃពីរ ឬច្រើនក្នុងចំណោមម្រាមដៃកណ្តាល ម្រាមដៃនាងនិងកូនដៃ

$3,000

34

ការបាត់បង់មុខងារទាំងស្រុង និងជាអចិន្ត្រៃយ៍នៃម្រាមដៃ និងចង្អុលដៃសម្រាប់ដៃម្ខាង

ស្នើសុំការប្រឹក្សាយោបល់