GC Life បានចូលរួមកសាងអណ្តូងទឹក និងកន្លែងលាងដៃ ព្រមទាំងចែកជូននូវសម្ភារៈសិក្សា ដល់សាលាបឋមសិក្សាចំនួន ២ នៅខេត្តកំពត
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចូលរួមឧបត្ថម្ភធំដល់គម្រោង “អនាម័យខ្ញុំ” (Hygiene For All) ដែលបានរៀបចំឡើងដោយក្លឹបយុវជនផារ៉ាហ្គន (Paragon Youth Club) ក្នុងការកសាងអណ្តូងទឹក និងកន្លែងលាងដៃព្រមទាំងចែកជូននូវសម្ភារៈសិក្សាជាច្រើន ដល់សាលាបឋមសិក្សាចំនួន ២ គឺសាលាបឋមសិក្សាអណ្តែងសាង និងសាលាបឋមសិក្សាវាលក្រសាំង ស្ថិតនៅស្រុកឈូក ខេត្តកំពត។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានចូលរួមក្នុងការដាំដើមឈើនៅក្នុងបរិវេណរបស់សាលាផងដែរ។
ក្រុមហ៊ុន GC Life ជឿជាក់ថាការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយឲ្យកុមារដែលរស់នៅតាមតំបន់ជនបទទទួលបានទាំងការសិក្សា និងការយកចិត្តទុកដាក់លើការថែទាំសុខភាពអនាម័យរបស់ពួកគេ។














