

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅថ្ងៃទី 03 ខែ 03 ឆ្នាំ 2025 តាមរយៈរថយន្តចល័ត GCSR ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានចែកជូននូវស្រោមដៃការពារកំដៅថ្ងៃចំនួន 333 និងបន្តោងសោរដ៏ស្រស់ស្អាតចំនួន 333 ដោយឥតគិតថ្លៃជូនដល់បងប្អូននៅ 𝟕 ទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីអបអរខួប 7ឆ្នាំរបស់ក្រុមហ៊ុន។