GC Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧      ក្រុមហ៊ុន GC Life មានបេសកកម្មចម្បងមួយគឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ      ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅ គ្រប់ទិដ្ឋភាព។

ទំនាក់ទំនង

អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
service@gc-life.com.kh
023 989 218
098 989 218

ម៉ោងធ្វើការ

ថ្ងៃច័ន្ទ
8:30 - 17:30
ថ្ងៃអង្គារ
8:30 - 17:30
ថ្ងៃពុធ
8:30 - 17:30
ថ្ងៃព្រហស្បតិ៍
8:30 - 17:30
ថ្ងៃសុក្រ
8:30 - 17:30
ថ្ងៃសៅរ៍
បិទ
ថៃ្ងអាទិត្យ
បិទ
គម្រោងការពារខ្លួនជាក្រុម

បុព្វលាភទាប ការធានារ៉ាប់រងទូលំទូលាយ ផ្តល់ការការពារដល់បុគ្គលិករបស់អ្នកពេញ៣៦៥ថ្ងៃ

ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត
តម្លៃសមរម្យ ការការពារខ្ពស់
បទពិសោធន៍អតិថិជនដ៏អស្ចារ្យ

ហេតុអ្វីគួរជ្រើសរើសគម្រោងការពារខ្លួនជាក្រុម?

អាចបន្ថែម ឬបន្ថយបុគ្គលិកក្នុងរយៈពេលធានារ៉ាប់រង

ងាយស្រួលក្នុងការស្នើសុំ ងាយស្រួលក្នុងការទាមទារសំណង

ផ្តល់ជូនបុគ្គលិក ឬគ្រួសាររបស់បុគ្គលិកអ្នក 500% នៃទឹកប្រាក់ត្រូវបានធានា ក្នុងករណីជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍

មានអត្ថប្រយោជន៍បន្ថែមជាច្រើនសម្រាប់ជ្រើសរើស (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)

ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់!

098 989 218

អត្ថប្រយោជន៍ធានារ៉ាប់រង

សំណងមរណភាព

ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)*

ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា

បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ

ទទួលបាន 500% នៃទឹកប្រាក់ត្រូវបានធានា

សំណងពិការភាពជាអចិន្ត្រៃយ៍

ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)*
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា

បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
ទទួលបាន 500% នៃទឹកប្រាក់ត្រូវបានធានា

ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ

ទទួលបានរហូតដល់ $6,600 ប្រចាំឆ្នាំ
(យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)

ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម*

– ទទួលបានសំណងម្តងផ្តាច់រហូតដល់ $800
(យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)

សំណងសម្រាប់ការពិគ្រោះជំងឺក្រៅដោយគ្រោះថ្នាក់ជាយថាហេតុ

– ទទួលបានរហូតដល់ 90% នៃថ្លៃចំណាយជាក់ស្តែង (យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)

សំណងសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយគ្រោះថ្នាក់ជាយថាហេតុ

– ទទួលបានរហូតដល់ 100% នៃថ្លៃចំណាយជាក់ស្តែង (យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)

សំណងសម្រាប់ការផ្ទេរទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសដោយសារស្ថានភាពធ្ងន់ធ្ងរទាំង១០ប្រភេទ
(គ្រោះថ្នាក់ជាយថាហេតុ)

– ទទួលបានរហូតដល់ $10,000
(យោងទៅតាមទំហំនៃផលិតផលធានារ៉ាប់រងបន្ថែម)
*រយៈពេលរង់ចាំត្រូវបានអនុវត្ត!

ការពិគ្រោះជំងឺក្រៅដោយគ្រោះថ្នាក់ជាយថាហេតុ

ប្រភេទចំណាយ
ភាគរយនៃការទូទាត់សំណង
ចំណាយព្យាបាលលើការវះកាត់
90%
ចំណាយលើថ្លៃថ្នាំ ដែលប្រើប្រាស់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ
90%
ចំណាយលើរថយន្តសង្គ្រោះបន្ទាន់
90%
ចំណាយលើការស្កេន X-ray, ECG, ការពិនិត្យដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ និងការប្រើប្រាស់បន្ទប់ពិសោធន៍
75%
ចំណាយលើថ្លៃថ្នាំ ដែលមិនពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆ័យ
70%
ចំណាយលើការព្យាបាលផ្សេងៗ
70%

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយគ្រោះថ្នាក់ជាយថាហេតុ

ប្រភេទចំណាយ
ភាគរយនៃការទូទាត់សំណង
ចំណាយលើបន្ទប់សម្រាកធម្មតា
100%
ចំណាយលើបន្ទប់ ICU
100%
ចំណាយព្យាបាលលើការវះកាត់
100%
ចំណាយលើរថយន្តសង្គ្រោះបន្ទាន់
100%
ចំណាយលើថ្លៃថ្នាំ ដែលប្រើប្រាស់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ (រួមបញ្ចូលទាំងថ្លៃចំណាយលើការពិគ្រោះជំងឺក្រៅក្នុងរយៈពេល ៧២ម៉ោងមុនចូលសម្រាកនៅមន្ទីរពេទ្យ)
100%
ចំណាយលើការស្កេន X-ray, ECG, ការពិនិត្យដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ និងការប្រើប្រាស់បន្ទប់ពិសោធន៍ (រួមបញ្ចូលទាំងថ្លៃចំណាយលើការពិគ្រោះជំងឺក្រៅក្នុងរយៈពេល ៧២ម៉ោងមុនចូលសម្រាកនៅមន្ទីរពេទ្យ)
90%
ចំណាយលើថ្លៃថ្នាំ ដែលមិនពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆ័យ
85%
ចំណាយលើការព្យាបាលផ្សេងៗ
80%

១០ប្រភេទនៃស្ថានភាពធ្ងន់ធ្ងរ

រលាកផ្ទៃធំហើយ​ជ្រៅ
ការប៉ះទង្គិច​ខួរក្បាលកម្រិត​ទី 3
ការហូរឈាមក្នុងខួរក្បាល
ងាប់ជាលិកាខួរក្បាលបណ្តាលពីការថយចុះនូវការផ្ដល់ឈាមទៅឲ្យខួរក្បាល
ការហូរឈាម​តាម​ចន្លោះ​ស្រោមខួរក្បាល
ការហូរ​ឈាម
ការស្លាប់មួយ​ចំហៀង​ខ្លួនកម្រិត​​ខ្ពស់
ការបាក់ឆ្អឹងជាច្រើន​បំណែក
ខ្សោយផ្លូវដង្ហើមស្រួចស្រាល
ខ្សោយបេះដូងស្រួចស្រាល

ស្នើសុំការប្រឹក្សាយោបល់

    ឯកសារផលិតផល

    ផលិតផលមូលដ្ឋាន
    ផលិតផលធានារ៉ាប់រងបន្ថែម