

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មានការចូលរួមពីសំណាក់ លោកស្រីអគ្គនាយិកា ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ព្រមទាំងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតដែលមកពីបណ្តាខេត្ត ក្រុងផ្សេងៗគ្នាផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីផ្ដល់ពាន់រង្វាន់ កោតសរសើរ ដល់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិតឆ្នើមជាច្រើនរូប ក៏ដូចជាកម្មវិធីចាប់រង្វាន់ជាច្រើនរង្វាន់ ក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយថែមមួយកម្រិតទៀត។
នាចុងបញ្ចប់នៃកម្មវិធី ក៏មានការរៀបចំកម្មវិធីជប់លៀង ពិសារអាហារប៊ូហ្វេជុំគ្នា ដើម្បីជាការអបអរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតទាំងអស់ ក្នុងការផ្តល់សេវាកម្មដ៏ល្អប្រសើរដល់អតិថិជនរបស់យើង ដែលស្របជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ “ការធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង”។