- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
គម្រោង GC គាំពារនារី
” រចនាឡើងយ៉ាងពិសេសក្នុងគោលបំណងជួយដល់ស្រ្តីគ្រប់រូបឲ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន “
ហេតុអ្វីគួរជ្រើសរើស គម្រោង GC គាំពារនារី?










ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់!
098 989 218
លក្ខណៈពិសេសនៃផលិតផល
ជម្រើសច្រើន
រយៈពេលបង់បុព្វលាភ/រយៈពេលធានារ៉ាប់រង: 10 ដល់ 25ឆ្នាំ
វិធីសាស្រ្តបង់បុព្វលាភ: ប្រចាំឆ្នាំ ប្រចាំឆមាស និងប្រចាំត្រីមាស
ការការពារពេញលេញ
បន្ថែមពីលើការការពារលើមរណភាព និងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ យើងផ្តល់ជូននូវការការពារលើជំងឺធ្ងន់ធ្ងរសម្រាប់ស្រ្តីជាច្រើនប្រភេទ (មហារីកសុដន់ មហារីកមាត់ស្បូន មហារីកស្បូន មហារីកក្រពេញអូវែរ មហារីកបំពង់ដៃស្បូន ឬមហារីកទ្វារមាសឬប្រដាប់បន្តពូជស្រ្តីផ្នែកខាងក្រៅ) ដែលផ្តល់ជូនអ្នកនូវការការពារដ៏ល្អប្រសើរ។
អត្ថប្រយោជន៍បង្កក់ខែកូន
ក្នុងអំឡុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី២ ដល់ទី៥ អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍បង្កក់ខែកូនចំនួន ២%នៃទឹកប្រាក់ត្រូវបានធានាសម្រាប់ការសម្រាលបុត្រធីតាម្តង (អាចទទួលបានរហូតដល់ ២លើក)
អត្ថប្រយោជន៍ខួប៥ឆ្នាំ
នៃបណ្ណសន្យារ៉ាប់រង
ទទួលបានរហូតដល់ 10%នៃទឹកប្រាក់ត្រូវបានធានានៅខួបទី៥នៃបណ្ណសន្យារ៉ាប់រង
អត្ថប្រយោជន៍ថែទាំសុខភាព
ចាប់ផ្តើមពីឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី៦ អ្នកនឹងអាចទទួលបានរហូតដល់ 15%នៃទឹកប្រាក់ត្រូវបានធានាក្នុងមួយរយៈកាលនៃបណ្ណសន្យារ៉ាប់រងដោយយោងទៅតាមគម្រោងដែលអ្នកបានជ្រើសរើស
អត្ថប្រយោជន៍ដល់កាលកំណត់
ទទួលបាន 50%នៃទឹកប្រាក់ត្រូវបានធានានៅពេលដែលបណ្ណសន្យារ៉ាប់រងរបស់អ្នកដល់កាលកំណត់
ការលើកលែងបុព្វលាភធានារ៉ាប់រង
លើកលែងនូវការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់ ក្នុងករណីជួបគ្រោះអកុសលបណ្តាលឲ្យទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ឬធ្វើរោគវិនិច្ឆ័យរកឃើញ/ធ្វើការវះកាត់ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)
អត្ថប្រយោជន៍ធានារ៉ាប់រង
សំណងមរណភាព | 100%នៃទឹកប្រាក់ត្រូវបានធានា* |
សំណងពិការភាពទាំងស្រុង និងជាអចិន្រៃ្តយ៍ | 100%នៃទឹកប្រាក់ត្រូវបានធានា* |
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតដំបូងសម្រាប់ស្រ្តី** | 25%នៃទឹកប្រាក់ត្រូវបានធានា |
អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់សម្រាប់់ស្រ្តី** | 100%នៃទឹកប្រាក់ត្រូវបានធានា* |
អត្ថប្រយោជន៍បង្កក់ខែកូន**,*** (ការសម្រាលកូនចំនួនពីរលើក) |
2% នៃទឹកប្រាក់ត្រូវបានធានាសម្រាប់ការសម្រាលក្នុងមួយលើក (អាចទទួលបានតែក្នុងអំឡុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី 2 ដល់ទី 5 ប៉ុណ្ណោះ) |
អត្ថប្រយោជន៍ខួប៥ឆ្នាំនៃបណ្ណសន្យារ៉ាប់រង | ទទួលបានរហូតដល់10%នៃទឹកប្រាក់ត្រូវបានធានានៅខួបទី៥នៃបណ្ណសន្យារ៉ាប់រង |
អត្ថប្រយោជន៍ថែទាំសុខភាព | ចាប់ផ្តើមពីឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី៦ អ្នកនឹងអាចទទួលបានរហូតដល់ 15%នៃទឹកប្រាក់ត្រូវបានធានាក្នុងមួយរយៈកាលនៃបណ្ណសន្យារ៉ាប់រង |
អត្ថប្រយោជន៍ដល់កាលកំណត់ | 50%នៃទឹកប្រាក់ត្រូវបានធានា |
*ដកចេញនូវអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរកម្រិតដំបូងសម្រាប់ស្រ្តីដែលបានផ្តល់សំណងរួច
**រយៈពេលរង់ចាំត្រូវបានអនុវត្ត!
***រយៈពេលរស់រានមានជីវិតត្រូវបានអនុវត្ត!