- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
អំពី ជីស៊ី ឡាយហ្វ៍
ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ អ៊ិនសួរេន ម.ក (GC Life) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧
ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយ គឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។

“ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៧ និងបានចាប់បើកសម្ពោធក្រុមហ៊ុនជាផ្លូវការ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨។”
អំពីរូបសញ្ញារបស់យើង
ខៀវ តំណាងឲ្យ ទំនុកចិត្ត
បៃតង តំណាងឲ្យ ការអភិវឌ្ឍ
រូបផ្គុំគ្នាទាំងប្រាំបី សំដៅដល់លេខសំណាងលេខ៨ តំណាងឲ្យ ការប្រសើរឡើង
រូបភាពទាំងមូល សំដៅដល់មនុស្សជួយយកអាសាគ្នា តំណាងឲ្យ ការសហការ
អត្ថន័យនៃរូបសញ្ញារបស់យើង
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាមួយនឹងទំនុកចិត្តខ្ពស់ ដែលតែងតែសហការជាមួយភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍឆ្ពោះទៅរកឧត្តមភាព តាមរយៈការជួយឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង។

ចក្ខុវិស័យ
ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ ក្នុងការជំរុញលើកទឹកចិត្ត និងលើកស្ទួយជីវិតរបស់មនុស្សគ្រប់រូបឱ្យកាន់តែប្រសើរឡើង

បេសកកម្ម
ជួយឱ្យមនុស្សគ្រប់គ្នាឈ្វេងយល់នូវក្ដីសុបិនរបស់ខ្លួនតាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត បច្ចេកវិទ្យាឈានមុខគេ និងបទពិសោធន៍អតិថិជនដ៏អស្ចារ្យគ្មានគូប្រៀប
San Fong Seng គ្រុប
San Fong Seng Group (សាន ហ្វុង សេង គ្រុប) ត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាកាវក្នុងឆ្នាំ 1998 ដោយផ្តោតលើការអភិវឌ្ឍអចលនទ្រព្យដែលជាអាជីវកម្មស្នូលរបស់ខ្លួន។ ក្នុងរយៈពេល 25ឆ្នាំនេះ ក្រុមហ៊ុនសម្ព័ន្ធរបស់ San Fong Seng (សាន ហ្វុង សេង គ្រុប) បានពង្រីកវិសាលភាពទៅកាន់តំបន់ដូចជា ប្រទេសចិនដីគោក ហុងកុង ម៉ាកាវ វៀតណាម និងកម្ពុជា ដោយក្នុងនោះផ្តោតសំខាន់លើវិស័យចំនួន 5 រួមមាន៖
- វិស័យអចលនទ្រព្យ
- វិស័យលក់រាយ
- វិស័យព័ត៌មានវិទ្យា
- វិស័យសុខាភិបាល
- វិស័យធានារ៉ាប់រង
ដៃគូសហការទូទាត់បុព្វលាភរបស់យើង





គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ ដូច្នេះត្រូវត្រៀមខ្លួនជានិច្ចសម្រាប់អ្វីដែលមិនអាចនឹកស្មានដល់! សូមអរគុណដល់ GC Life ដែលបានផ្តល់ជូនខ្ញុំនូវការធានារ៉ាប់រងដ៏ល្អក្នុងតម្លៃសមរម្យ!
ចន្ទ សុភ័ក្រ
គ្រូបង្រៀនសូមអរគុណដល់ ដានីន ដែលបានឆ្លើយតបរាល់សំនួរដែលខ្ញុំបានសួរប្រកបដោយវិជ្ជាជីវៈ ការអត់ធ្មត់ និងរួសរាយរាក់ទាក់។
គង់ ចន្ថា
មេផ្ទះខ្ញុំរីករាយណាស់ដែលបានទិញធានារ៉ាប់រងអាយុជីវិតពី GC Life។ បុគ្គលិកមានវិជ្ជាជីវៈរួសរាយរាក់ទាក់ និងអត់ធ្មត់ក្នុងការពន្យល់ខ្លឹមសារលម្អិតអំពីការធានារ៉ាប់រង។