ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។

ទំនាក់ទំនង

អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
service@gc-life.com.kh
023 989 218
098 989 218

ម៉ោងធ្វើការ

ថ្ងៃច័ន្ទ
8:30 - 17:30
ថ្ងៃអង្គារ
8:30 - 17:30
ថ្ងៃពុធ
8:30 - 17:30
ថ្ងៃព្រហស្បតិ៍
8:30 - 17:30
ថ្ងៃសុក្រ
8:30 - 17:30
ថ្ងៃសៅរ៍
បិទ
ថៃ្ងអាទិត្យ
បិទ

គម្រោង GC គ្រុបឃែរ

“គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុមរយៈពេល១ឆ្នាំ សម្រាប់ការពារបុគ្គលិករបស់អ្នក និងសមាជិកគ្រួសាររបស់ពួកគាត់”

ហេតុអ្វីគួរជ្រើសរើស គម្រោង GC គ្រុបឃែរ?

Millennial group of young businesspeople Asia businessman and businesswoman celebrate giving five after dealing feeling happy and signing contract or agreement at meeting room in small modern office.
បង្កើតនូវផែនការអត្ថប្រយោជន៍សម្រាប់បុគ្គលិករបស់អ្នកជាមួយនឹងទឹកប្រាក់ធានារ៉ាប់រងស្របតាមតម្រូវការរបស់អ្នក

ការពារបុគ្គលិករបស់អ្នក និងក្រុមគ្រួសាររបស់ពួកគាត់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា

ផ្តល់សន្តិភាពផ្លូវចិត្តដល់បុគ្គលិករបស់អ្នកជាមួយនឹងការធានារហូតដល់ ៦០០% នៃទឹកប្រាក់
ធានារ៉ាប់រង ក្នុងករណីបុគ្គលិករបស់អ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព ឬពិការភាពជាអចិន្ត្រៃយ៍

រចនាកញ្ចប់ធានារ៉ាប់រងសម្រាប់បុគ្គលិករបស់អ្នកដោយបន្ថែមនូវអត្ថប្រយោជន៍ដូចជា៖ ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ អត្ថប្រយោជន៍សម្រាប់ការវះកាត់ អត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/ជំងឺគ្រុនចាញ់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)

អាចបន្ថែម ឬបន្ថយបុគ្គលិកក្នុងរយៈពេលធានារ៉ាប់រង

ងាយស្រួលក្នុងការស្នើសុំ ងាយស្រួលក្នុងការទាមទារសំណង
ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលការប្រឹក្សាយោបល់!

098 989 218

1636967935-KH_Product-Features

អត្រាបុព្វលាភប្រកួតប្រជែង

យើងផ្តល់ជូននូវអត្រាបុព្វលាភប្រកួតប្រជែងធៀបទៅនឹងទីផ្សារ

សំណងខ្ពស់

ទទួលបានសំណងរហូតដល់ ៦០០%នៃទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីបុគ្គលិករបស់អ្នកជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

កម្រិតដែលមិនតម្រូវឲ្យមានភស្តុតាង

ផ្តល់ការការពារដល់បុគ្គលិកភាគច្រើនរបស់អ្នករហូតដល់កម្រិតជាក់លាក់មួយនៃទឹកប្រាក់ធានារ៉ាប់រងដោយពុំចាំបាច់ឆ្លងកាត់ការវាយតម្លៃហានិភ័យធានារ៉ាប់រង

ការការពារស្របតាមតម្រូវការរបស់អ្នក

អ្នកអាចផ្តល់ជូននូវកម្រិតអត្ថប្រយោជន៍ផ្សេងៗគ្នាស្របតាមតំណែងរបស់បុគ្គលិកអ្នក ដូចជាសម្រាប់នាយកគ្រប់គ្រង អ្នកគ្រប់គ្រង និងបុគ្គលិក។ល។ ឬអ្នកអាចផ្តល់អត្ថប្រយោជន៍ស្មើៗគ្នាដល់បុគ្គលិករបស់អ្នក។ អ្នកក៏អាចផ្តល់ជូននូវកម្រិតអត្ថប្រយោជន៍ដោយអាស្រ័យទៅតាមប្រាក់ខែនៃបុគ្គលិករបស់អ្នក ឬរយៈពេលដែលពួកគាត់បានបម្រើការងារផងដែរ។

ជម្រើសអត្ថប្រយោជន៍បន្ថែម

បន្ថែមពីលើការការពារលើ    មរណភាព និងពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ មានជម្រើសអត្ថប្រយោជន៍បន្ថែមដូចជា ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ អត្ថប្រយោជន៍សម្រាប់ការវះកាត់ និងអត្ថប្រយោជន៍សម្រាប់ជំងឺគ្រុនឈាម/ជំងឺគ្រុនចាញ់ (តម្រូវឲ្យជាវនូវធានារ៉ាប់រងបន្ថែម)

ជម្រើសអត្ថប្រយោជន៍សម្រាប់សមាជិកគ្រួសារបុគ្គលិករបស់អ្នក

មិនត្រឹមតែអាចការពារលើបុគ្គលិករបស់អ្នកប៉ុណ្ណោះទេ សមាជិកគ្រួសាររបស់ពួកគាត់ក៏អាចទទួលការការពារផងដែរ

1636967946-KH_Insurance-Benefits

សំណងមរណភាព

ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា
បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
ទទួលបានរហូតដល់ 600% នៃទឹកប្រាក់ត្រូវបានធានា

សំណងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

ដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ (បណ្តាលមកពីជំងឺ)
ទទួលបាន 100% នៃទឹកប្រាក់ត្រូវបានធានា
បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
ទទួលបានរហូតដល់ 600% នៃទឹកប្រាក់ត្រូវបានធានា

1636967957-KH_Additional-Benefits

ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ (ដោយគ្រប់មូលហេតុ**
/ដោយគ្រោះថ្នាក់ជាយថាហេតុ)

ទទួលបានរហូតដល់ $75/ថ្ងៃ

អត្ថប្រយោជន៍សម្រាប់ការវះកាត់ (ដោយគ្រប់
មូលហេតុ**/ដោយគ្រោះថ្នាក់ជាយថាហេតុ)

 ទទួលបានរហូតដល់ $1,000

អត្ថប្រយោជន៍នៅពេលធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម/គ្រុនចាញ់**

ទទួលបានរហូតដល់ $200

អត្ថប្រយោជន៍សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់**, ***

ទទួលបានរហូតដល់ $750

សំណងមរណភាពដោយជំងឺគ្រុនឈាម/គ្រុនចាញ់**

ទទួលបានរហូតដល់ $7,500

*អត្ថប្រយោជន៍បន្ថែមនេះអនុវត្តចំពោះតែការធ្វើរោគវិនិច្ឆ័យ និង/ឬការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះ។
** រយៈពេលរង់ចាំត្រូវបានអនុវត្ត!
***ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិច ៧២ម៉ោង ដើម្បីមានសិទ្ធិទទួលបាន “អត្ថប្រយោជន៍សម្រាប់ការសម្រាកពេទ្យដោយជំងឺគ្រុនឈាម/គ្រុនចាញ់”។

ស្នើសុំការប្រឹក្សាយោបល់