ទម្លាប់ដ៏ឆ្លាតវៃក្នុងការចាត់ចែងថវិកាសម្រាប់យុវវ័យ
នៅថ្ងៃទី07 ខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានសហការជាមួយមជ្ឈមណ្ឌល UICC រៀបចំនូវវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ទម្លាប់ដ៏ឆ្លាតវៃក្នុងការចាត់ចែងថវិកាសម្រាប់យុវវ័យ” 💲នៅសាលប្រជុំ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងលើការគ្រប់គ្រងថវិកា ការសន្សំ ការវិនិយោគ និងការគ្រប់គ្រងបំណុលដល់និស្សិត ដើម្បីជួយដល់ពួកគាត់ក្នុងការសម្រេចបាននូវហិរញ្ញវត្ថុដ៏រឹងមាំនាពេលអនាគត។





ស្របពេលជាមួយគ្នានេះផងដែរ ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ក៏បានផ្ដល់នូវធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ🛡️☂️ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។



