ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន 2024
នៅថ្ងៃទី06-07 ខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ មានកិតិ្តយសដែលបានចូលរួមក្នុងពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន 2024 (Cambodia-China Travel Fair) នៅសណ្ឋាគារអង្គរអឺរ៉ា ខេត្តសៀមរាប ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីដាក់បង្ហាញនូវផលិតផលធានារ៉ាប់រងថ្មីរបស់ខ្លួន ក៏ដូចជាធ្វើការណែនាំអំពី អត្ថប្រយោជន៍ធានារ៉ាប់រងដល់ប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ។


ពិព័រណ៍នេះបានប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang WenBin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។





