ឧបត្ថម្ភបង្គោលភ្លើង និងអំពូលសូឡា ជូនដល់បឋមសិក្សាកោះក្របី ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានឧបត្ថម្ភបង្គោលភ្លើង និងអំពូលសូឡា ចំនួន ១០ឈុត ជូនដល់ បឋមសិក្សាកោះក្របី ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង បំភ្លឺបរិវេណសាលានៅពេលល្ងាច និងយប់ ដើម្បីផ្តល់ភាពងាយស្រួលទៅ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៃបឋមសិក្សាកោះក្របី។


ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមជាកិត្តិយសដោយ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង លោក Daniel Toh នាយកផ្នែកលក់នៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ និង លោក តូ ស៊ីណៃ នាយកសាលាបឋមសិក្សាកោះក្របី ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ សិស្សានុសិស្សនៃបឋមសិក្សាកោះក្របី និងបុគ្គលិកនៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍។




