កិច្ចប្រជុំសន្និសីទ ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត សម្រាប់ពាក់កណ្តាលឆ្នាំ 2024
កាលពីថ្ងៃទី20 ខែកក្កដា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានរៀបចំកិច្ចប្រជុំសន្និសីទ ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត សម្រាប់ពាក់កណ្តាលឆ្នាំ 2024 “Agency Mid-Year Conference 2024” ក្រោមប្រធានបទ ❰ Be a GC Life S.T.A.R ❱ ⭐ ជាមួយនឹងការចូលរួមពីសំណាក់ លោកស្រីអគ្គនាយិកា ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ព្រមទាំងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតដែលមកពីបណ្តាខេត្តក្រុងផ្សេងៗគ្នាផងដែរ។




ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ក៏បានរៀបចំកម្មវិធីផ្ដល់ពាន់រង្វាន់ កោតសរសើរ ដល់ភ្នាក់ងារធានារ៉ាប់រងអាយុជីវិតឆ្នើមជាច្រើនរូប ក៏ដូចជាការលេងហ្គេមជាក្រុម (Team Building) ក្នុងគោលបំណងបង្កើតអោយមានភាពសប្បាយរីករាយ និងភាពស្និតស្នាលជាមួយគ្នា។
នៅចុងកម្មវិធី ក្រុមហ៊ុនក៏បានរៀបចំការជប់លៀង ពិសារអាហារពេលល្ងាចជុំគ្នា ដើម្បីជាការអបអរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងភ្នាក់ងារធានារ៉ាប់រងអាយុជីវិតទាំងអស់ ចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងផ្តល់សេវាកម្មដ៏ល្អប្រសើរសម្រាប់អតិថិជន ដែលស្របជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ “ការធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង”។





