ពិធីសម្ពោធជាផ្លូវការនៃគម្រោង GC សុខសាន្ត
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រារព្ធពិធីសម្ពោធជាផ្លូវការនៃផលិតផលថ្មីដែលមានឈ្មោះថា GC សុខសាន្ត (𝗚𝗖 𝗦𝗼𝗸𝗦𝗮𝗻) នៅព្រឹកថ្ងៃទី6 ខែមិថុនា ឆ្នាំ2024 នេះ។ កម្មវិធីនេះមានការចូលរួមដោយលោកស្រី Ian Lao អគ្គនាយិកានៃក្រុមហ៊ុន GC Life ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក និងភ្នាក់ងារធានារ៉ាប់រងផងដែរ។
✨ ផលិតផល GC សុខសាន្ត (𝗚𝗖 𝗦𝗼𝗸𝗦𝗮𝗻) គឺជាគម្រោងដែលបានរចនាឡើងមានលក្ខណៈពិសេសបំផុតក្នុងការផ្តល់ការការពារជាមួយនឹងកញ្ចប់ការពារគ្រួសារពិសេស និងកញ្ចប់ការពារបុគ្គល។ គម្រោងនេះផ្តល់នូវការការពារគ្រប់ពេលវេលា និងគ្រប់ទីកន្លែងជាមួយការបង់បុព្វលាភតម្លៃសមរម្យ ហើយទទួលបានការការពារខ្ពស់។








យើងជឿជាក់ថាផលិតផលនេះនឹងជួយការពារភាពសុខសាន្តជូនដល់ប្រជាជនកម្ពុជាដោយស្របទៅតាមចក្ខុវិស័យរបស់យើងគឺការធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរឡើង។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ 023 989 218 / 098 989 218 ឬ www.gc-life.com.kh/kh/gc-soksan