- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នាថ្ងៃទី 23 ខែ កក្កដា ឆ្នាំ 2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានធ្វើការប្រគល់សួនបរិស្ថានដែលបានកែច្នៃចេញពីដបទឹកប្លាស្ទិក♻️ដែលប្រើប្រាស់រួច ជូនវិទ្យាល័យ ព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក ទូច លីហួត អភិបាលរងក្រុង ខេត្តកំពង់ឆ្នាំង អ្នកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ និងលោក អឿ ម៉េងចុង នាយកនៃវិទ្យាល័យ ព្រះបាទសុរាម្រឹត។
យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកដែលបានបរិច្ចាគផើងផ្កាដែលកែច្នៃចេញពីសំបកដបទឹកប្លាស្ទិក ក៏ដូចជាសិស្សានុសិស្ស និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម ដើម្បីបង្កើតសួនបរិស្ថានដែលមានភាពស្រស់បំព្រងមួយនេះ។