កម្មវិធីទិវាធានារ៉ាប់រងកម្ពុជា 2024
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ ពិតជាមានសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមកម្មវិធីទិវាធានារ៉ាប់រងកម្ពុជា 2024 ដែលបានរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) កាលពីថ្ងៃទី 27-28 ខែកក្កដា ឆ្នាំ2024 នៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ។





រួមជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី 27 កក្កដា 2024 លោកស្រីអគ្គនាយិកា និងក្រុមការងាររបស់ ជីស៊ី ឡាយហ្វ៍ក៏ បានចូលរួម រត់ជាមួយគ្នា នៅក្នុងកម្មវិធីរត់ដើម្បីជីវិត “Fun Run” 🏃♂️🏃♀️និងបញ្ចប់ថ្ងៃទីមួយដោយការចូលរួមពិសារអាហារសាមគ្គីពេលល្ងាចរួមគ្នា។
ទទឹ្ទមនឹងនេះដែរ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ បងប្អូនទាំងអស់គ្នា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម នៅស្ទង់របស់ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ ជាមួយនឹងស្មាមញញឹម និងភាពសប្បាយរីករាយផងដែរ។




