កម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤”
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ មានកិត្តិយសដែលបានចូលរួម សហការឧបត្ថម្ភ ក្នុងកម្មវិធី “ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤” ក្រោមការរៀបចំដោយ នាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា។



កម្មវិធីបានបញ្ចប់នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីខួបលើកទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤» នៅវិទ្យាស្ថានជាតិអប់រំ។






