ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក
ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ 🌳🌏។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជីស៊ី ឡាយហ្វ៍ បានរួមចំណែកដ៏សំខាន់ជួយដល់បរិស្ថានរបស់សហគមន៍ក្នុងការប្រារព្ធ”ទិវាបរិស្ថានជាតិ និងពិពភលោក” នៅទីរួមខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន លោកទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង ក្រុមយុវជនស្ម័គ្រចិត្ត និស្សិតប្លាស្ទិក Niseth Plastic ព្រមទាំងលោក Sotaro Tara គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យព្រះបាទសុរាម្រឹត និងយុវជនស្មគ្រចិត្ត សរុបប្រមាណ២៥០ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការចោលសំរាមដើម្បីបរិស្ថានរបស់សហគមន៍ ក៏ដូចជាប្រទេសរបស់យើងឲ្យកាន់តែមានសណ្ដាប់ធ្នាប់ និងអនាម័យល្អ។