កម្មវិធី GC Kids Fun Day
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងបុត្រធីតាទាំងអស់ដែលបានចូលរួមជាមួយ GC Life សម្រាប់កម្មវិធី GC Kids Fun Day នៅថ្ងៃទី01 ខែមិថុនា ឆ្នាំ2024។ ព្រឹត្តិការណ៍នេះបានធ្វើឡើង នៅជាន់ផ្ទាល់ដីនៃ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ដែលបានផ្ដល់នូវឱកាសយ៉ាងពិសេស និងភាពសប្បាយរីករាយយ៉ាងខ្លាំង សម្រាប់អ្នកចូលរួមទាំងអស់។
យើងពិតជារំភើបនៅពេលឃើញទឹកមុខយ៉ាងសប្បាយរីករាយរបស់អ្នកចូលរួមគ្រប់គ្នានៅក្នុងព្រឹត្តិការណ៍នេះ។ ដោយរួមជាមួយនឹងសកម្មភាពជាច្រើនដើម្បីធ្វើឱ្យកុមារមានភាពសប្បាយរីករាយ ហើយវាជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារក្នុងការចំណាយពេលដ៏ល្អជាមួយគ្នា។
GC Life សូមថ្លែងអំណរគុណយ៉ាងយ៉ាងក្រៃលែងចំពោះអតិថិជន និងអ្នកចូលរួមទាំងអស់ដែលបានមកចូលរួម និងធ្វើឱ្យថ្ងៃដ៏ពិសេសនេះ។ យើងសង្ឃឹមថានឹងជួបអ្នកម្តងទៀតនៅក្នុងព្រឹត្តិការណ៍នាពេលអនាគត!