- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅថ្ងៃសៅរ៍ ទី25 ខែឧសភា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំនូវសិក្ខាសាលាពិសេស ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត RASHDAN ZAKI MOHAMED ជំនាញឯកទេសរោគកុមារ និងក្រពេញអង់ដូគ្រីន មកពីមន្ទីរពេទ្យ KPJ Damansara Specialist Hospital 2 នៃប្រទេសម៉ាឡេស៊ី 👶🩺ដែលផ្តល់ជូនមាតាបិតានូវឱកាសស្វែងយល់ពីការលូតលាស់របស់កូនៗ និងសារៈសំខាន់នៃ 1000 ថ្ងៃដំបូងនៃជីវិត។ កម្មវិធីនេះផងដែរបានធ្វើឡើងនៅអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន GC Life។
ក្រុមហ៊ុន GC Life ពិតជាមានសេចក្តីសោមនស្សរីករាយដែលកម្មវិធីនេះទទួលបានការចាប់អារម្មណ៍ និងពេញចិត្តជាច្រើនពីសំណាក់បងប្អូនអ្នកចូលរួម។ ទន្ទឹមនឹងនេះ សូមថ្លែងអំណរគុណដល់វាគ្មិន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹង និងស្វែងយល់បន្ថែមពីការថែរក្សាសុខភាពដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។