GC Healthy Day 2024
ដើម្បីពង្រឹងចំណងមិត្តភាពរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យកាន់តែប្រសើរឡើង និងមានភាពស្និទ្ធស្នាលរវាងគ្នាថែមមួយកម្រិតទៀត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំការលេងបោះប៉ូលីង 🎳 ជុំគ្នាដើម្បីបន្ធូរភាពតានតឹងនាចុងសប្ដាហ៍សម្រាប់បុគ្គលិកគ្រប់រូប។



ការលេងកីឡានេះគឺជាសកម្មភាពសាមគ្គីគ្នាជាក្រុម ក៏ដូចជាលំហាត់ប្រាណរាងកាយ បំបាត់ស្រ្ដេស និងជំនួយដល់ការតាំងស្មារតីផងដែរ។ ការលេងបោះប៉ូលីង 🎳 ឬហៅថា GC Healthy Day នេះបានធ្វើឡើងនៅថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2024 ក្នុងផ្សារទំនើប AEON Mall Phnom Penh។






