ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង GC Life និង IJN
នៅថ្ងៃទី09 ខែឧសភា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះអនុស្សរណៈលើការយោគយល់គ្នា ជាមួយវិទ្យាស្ថាន Jantung Negara Sdn Bhd (IJN) ដែលជាវិទ្យាស្ថានឯកទេសបេះដូងឈានមុខគេនៅប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅ ស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត-តំណាងប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី Lao Choi Ian អគ្គនាយិកា នៃក្រុមហ៊ុន GC Life, លោក Dato’ Akmal Arief Mohamed Fauzi អគ្គនាយករង នៃ IJN, ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។





តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយជម្រុញឲ្យស្ថាប័នទាំងពីរសម្រេចបាននូវផែនការក្នុងការជម្រុញ និងលើកស្ទួយជីវិតរបស់មនុស្សគ្រប់គ្នាឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្ដល់នូវសេវាវេជ្ជសាស្ត្រជូនដល់ប្រជាជនកម្ពុជាជាពិសេសគឺ អតិថិជនរបស់ក្រុមហ៊ុន GC Life ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី អោយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លៃសមរម្យ។

