- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅក្នុងថ្ងៃទី08 ខែឧសភា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានរៀបចំ “សិក្ខាសាលាស្ដីពីការយល់ដឹងអំពីការសរសេរសារអេឡិចត្រូនិក (អ៊ីម៉ែល) ជាលក្ខណៈវិជ្ជាជីវៈសម្រាប់អាជីវកម្ម និងការត្រៀមខ្លួនសម្រាប់ការសម្ភាសការងារ”។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីចែករំលែកនូវមូលដ្ឋានគ្រឹះ និងព័ត៌មានបច្ចេកទេសសំខាន់ៗ ដល់សិស្សនិស្សិតក្នុងការត្រៀមខ្លួនឈានចូលបម្រើការងារក្នុងអង្គភាព ឬសហគ្រាស។
ទន្ទឹមនឹងនោះ យើងក៏បានចែករំលែកនូវឱកាសការងារដល់សិស្សនិស្សិតក្នុងការចូលរួមជាមួយយើងផងដែរ។