កិច្ចប្រជុំបុគ្គលិកលើកទី2 ប្រចាំឆ្នាំ2024 ក្រុមហ៊ុន GC Life
នៅថ្ងៃទី03 ខែឧសភា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំកិច្ចប្រជុំបុគ្គលិកលើកទី2 ប្រចាំឆ្នាំ2024 ដើម្បីចែករំលែកនូវសមិទ្ធិផលដែលក្រុមហ៊ុនសម្រេចបានក្នុងត្រីមាសទី១ និងផែនការយុទ្ធសាស្រ្តចម្បងនានាសម្រាប់ត្រីមាសទី២នៃឆ្នាំ ២០២៤ ដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន។


ក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនក៏បានសម្ដែងការអរគុណ និងកោតសរសើរដល់បុគ្គលិកគ្រប់រូបដែលបានចូលរួមចំណែកទាំងកំលាំងកាយ កំលាំងចិត្ត និងពេលវេលាក្នុងការសម្រេចនូវចក្ខុវិស័យរបស់ក្រុមហ៊ុនគឺការធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះបានបញ្ចប់ទៅជាមួយនឹងការអបអរខួបកំណើតដល់បុគ្គលិក និងការលេងហ្គេមកំសាន្តដើម្បីញុំាងកម្មវិធីអោយកាន់តែមានភាពសប្បាយរីករាយ។


