ការឧបត្ថម្ភម៉ាស៊ីនបូមទឹក ជូនដល់បឋមសិក្សាកោះក្របី ក្នុងខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី 20 ខែ មេសា ឆ្នាំ 2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានធ្វើការឧបត្ថម្ភម៉ាស៊ីនបូមទឹក ជូនដល់បឋមសិក្សាកោះក្របី ក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការទាញយកទឹកមកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ កម្មវិធីនេះដែរ មានការចូលរួមជាកិត្តិយសដោយលោក ទួច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង លោក តូ ស៊ីណៃ នាយកសាលាបឋមសិក្សាកោះក្របី ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ និងសិស្សានុសិស្សនៃបឋមសិក្សាកោះក្របី។


គួរបញ្ជាក់ផងដែរថា សកម្មភាពនេះជាផ្នែកមួយនៃសកម្មភាពជួយដល់សង្គមរបស់យើងដែលមានឈ្មោះថា “គម្រោងជីស៊ីសហគមន៍រុងរឿង ឬ GCSR“ ដែលក្រុមហ៊ុនតែងតែបន្តធ្វើសកម្មភាពជួយដល់សង្គមជាច្រើន ផ្តោតសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។




