សួស្តីឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ2024
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បាននិមន្តព្រះសង្ឃដើម្បីសូត្រមន្តលើករាសីសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនឹងការសំដែងរបាំត្រុដិ។ ដើម្បីញុំាងកម្មវីធីឲ្យមានភាពសប្បាយរីករាយ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងទទួលទានអាហារពេលល្ងាចជាមួយគ្នា។




នាឪកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមបួងសួងដល់ដល់វត្ថុស័ក្តិសិទ្ធទាំងអស់ជួយប្រោះព្រំនូវពរជ័យដល់ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងអតិថិជនទាំងអស់ឲ្យជួបតែពុទ្ធពរទាំង 4 ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។








