កម្មវិធីប្រកួតផាត់រូប និងគូរគំនូរសម្រាប់កុមារ
នៅថ្ងៃសៅរ៍ ទី6 ខែមេសា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានសហការជាមួយសាលាបញ្ញាសាស្ត្រអន្តរជាតិក្នុងការរៀបចំកម្មវិធីប្រកួតផាត់រូប និងគូរគំនូរសម្រាប់កុមារ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខា បឹងកេងកង។



វត្ថុបំណងក្នុងការរៀបចំកម្មវិធីនេះគឺ ដើម្បីបង្កើនគំនិតឆ្នៃប្រឌិត ដល់ប្អូនៗកុមារចាប់ពីវ័យកុមារ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រាជ្ញ និងខួរក្បាលរបស់កុមារ។ សម្រាប់ការប្រកួតផាត់រូបមានការចូលរួមពីប្អូនៗកុមារ អាយុ4 និង5ឆ្នាំ និងការប្រកួតគូរគំនូរមានការចូលរួមពីប្អូនៗកុមារអាយុ 6 និង7ឆ្នាំ ដោយធ្វើការជំរុះពីសាខាផ្សេងៗនៃសាលាបញ្ញាសាស្ត្រអន្តរជាតិក្នុងក្រុងភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន GC Life ក៏សូមថ្លែងអំណរគុណដល់មាតាបិតា ដែលបានជំរុញ និងលើកទឹកចិត្តដល់បុត្រធីតាអោយចូលរួមក្នុងកម្មវិធីនេះពីវគ្គជំរុះដំបូង ដល់វគ្គបញ្ចប់នេះ ហើយក៏សូមអបអរសាទរដល់ប្អូនៗដែលបានឈ្នះជ័យលាភីទាំង6នាក់ផងដែរ។




