សេចក្តីប្រកាសតែងតាំងនាយកប្រតិបត្តិថ្មីរបស់ GC Life

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ អុិនសួរេន ម.ក (GC Life) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោកស្រី Lao Choi Ian ជាអគ្គនាយករបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី02 ខែមេសា ឆ្នាំ2024 នេះតទៅ។ លោកស្រីនឹងកាន់តំណែងបន្តពីលោក Michael Tee ដែលលោកធ្លាប់បានដឹកនាំក្រុមហ៊ុនក្នុងការកសាងមូលដ្ឋានគ្រឹះ ក៏ដូចជាបានជំរុញក្រុមហ៊ុនឱ្យរីកចម្រើនថែមមួយកម្រិតទៀតនាពេលកន្លងមក។
លោកស្រី Ian បានចូលរួមបម្រីការងារនៅក្រុមហ៊ុន GC Life ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបើកដំណើរការដំបូងនៅក្នុងឆ្នាំ 2017 ដោយបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO)។ ជាមួយនឹងបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងភាពជាអ្នកដឹកនាំដ៏លេចធ្លោ លោកស្រីនឹងបន្តជំរុញភាពជោគជ័យរបស់ក្រុមហ៊ុននាពេលអនាគតជាមួយ “GC Enrichers” (ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប) ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន គឺការធ្វើឲ្យជីវិតរបស់មនុស្សគ្រប់រូបកាន់តែប្រសើរឡើង។