ការបរិច្ចាគអាហារដល់ប្អូនៗកុមារនៃសាលាដូង
កាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមឧបត្ថម្ភនូវកម្មវិធីបរិច្ចាគអាហារប្រចាំសប្តាហ៍ក្នុងមួយខែមីនាពេញទៅដល់ប្អូនៗកុមារដែលបានសិក្សានៅសាលាដូងស្ថិតក្នុងតំបន់ឧទ្យានជាតិគីរីរម្យ។ កម្មវិធីនេះបានប្រព្រឹត្តិឡើងដោយការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អ៊ុក វណ្ណដេ នាយកនៃសាលាដូង។



លើសពីនេះទៀត ក្រុមការងារបានអមដំណើរ លោកស្រី Lao Choi Ian អគ្គនាយកស្តីទីនៃក្រុមហ៊ុន GC Life ក្នុងការពាំនាំនូវទឹកចិត្តសប្បុរសធម៌ និងកាដូអនុស្សាវរីយ៍ជាច្រើនរបស់បុគ្គលិក GC Life (GC Enrichers) ជូនប្អូនៗកុមារដែលមានដូចជា នំ តុក្កតា ក្តារឈ្នួនសរសេរអក្សរអេឡិចត្រូនិច និងកាបូបការពារបរិស្ថាន។
គួរបញ្ជាក់ផងដែរថា សកម្មភាពនេះជាផ្នែកមួយនៃគម្រោងជីស៊ីសហគមន៍រុងរឿង ដែលក្រុមហ៊ុន GC Life តែងតែបន្តធ្វើសកម្មភាពជួយដល់សង្គមជាច្រើន ស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុនគឺការធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរឡើង។




