- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
សិក្ខាសាលាពិសេសនេះបានប្រព្រឹត្តឡើងនៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life កាលពីថ្ងៃទី 15 មីនា 2024។ ក្រុមហ៊ុន GC Life ពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍បងប្អូនសាធារណៈជនយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធី និងសូមអបអរសាទរ 🎊ដល់អ្នកឈ្នះរង្វាន់ទាំងអស់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន GC Life សូមថ្លែងអំណរគុណ🙏 ដល់លោកស្រី Lao Choi Ian អគ្គនាយកស្តីទីនៃក្រុមហ៊ុន GC Life, កញ្ញា ស៊ុន សុីហនិតនោវី ក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនស្ត្រីកម្ពុជា និងនាយិកាក្រុមហ៊ុន Technology Solution Development TSD Co., Ltd និងលោកស្រីគឹម តុលតាន់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Grow4Growth ដែលចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមចែករំលែកបទពិសោធន៍ដ៏មានអត្ថន័យចំពោះអតិថិជន និងភ្ញៀវទាំងអស់ដែលបានអញ្ជើញចូលរួម។