- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅល្ងាចថ្ងៃអង្គារ ទី26 ខែធ្នូ ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំនូវកម្មវិធីជួបជុំបុគ្គលិកទាំងអស់ (GC Enricher) ដើម្បីអបអរបុណ្យណូអែល និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូបក្នុងឆ្នាំ 2023 ផងដែរ។
កម្មវិធីនេះនេះក៏មានការបញ្ចូលមួយនឹងល្បែងកំសាន្តផ្សេងៗដើម្បីញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life សូមជូនពរដល់បុគ្គលិកទាំងអស់ឲ្យមានសុខភាពល្អ សំណាងល្អ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។