ពិធីឧបត្ថម្ភនូវបង់អង្គុយសាធារណៈជូនវិទ្យាល័យ ស្វាយរៀង
នៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានឧបត្ថម្ភនូវបង់អង្គុយសាធារណៈជូនវិទ្យាល័យ ស្វាយរៀង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងបម្រើជាប្រយោជន៍សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងបរិវេណសាលារៀន។ ពិធីប្រគល់បង់អង្គុយសាធារណៈនេះ មានវត្តមានចូលរួមដោយលោកស្រីបណ្ឌិត ហោ សុវឌ្ឍនាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក យស ពៅ នាយកវិទ្យាល័យស្វាយរៀង និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GC Life។


គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភបង់អង្គុយសាធារណៈនេះជាផ្នែកមួយនៃសកម្មភាពសង្គមរបស់ក្រុមហ៊ុន GC Life ដែលមានឈ្មោះថា “គម្រោងជីស៊ីសហគមន៍រុងរឿង ឬ GCSR“ ដែលកន្លងមក ក្រុមហ៊ុន GC Life តែងតែចូលរួមចំណែកក្នុងការជួយដល់សង្គម និងធ្វើឲ្យសង្គមរបស់យើងកាន់តែប្រសើរឡើង តាមរយៈសកម្មភាពជាច្រើនដែលផ្តោតសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។




