- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
អបអរការបើកទំព័រថ្មីសម្រាប់ឆ្នាំ 2024!
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចាប់ផ្តើមឆ្នាំថ្មីដោយការប្រារព្ធនូវកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ 2024 ដំបូង នៅថ្ងៃច័ន្ទ ទី08 ខែមករា។ ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំបានចែករំលែកនូវទិសដៅ និងគោលដៅរបស់ក្រុមហ៊ុន ដើម្បីសម្រេចនូវចក្ខុវិស័យរបស់យើងក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរឡើងដោយផ្តោតសំខាន់លើការអប់រំ។ ថ្នាក់ដឹកនាំរបស់យើងក៏បានបង្ហាញពីយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំក្នុងការសម្រេចឲ្យបាននូវជោគជ័យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ 2024 នេះផងដែរ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមទំព័រថ្មីក្នុងឆ្នាំថ្មីនេះ និងធ្វើឱ្យឆ្នាំនេះក្លាយជាឆ្នាំដ៏វិសេសវិសាលមិនអាចបំភ្លេចបាន!