កិច្ចប្រជុំនាយកដ្ឋានផ្នែកលក់ “Rise Up”
នៅថ្ងៃអង្គារ ទី09 ខែមករា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានប្រារព្ធនូវកិច្ចប្រជុំទីប្រឹក្សាអាយុជីវិតប្រចាំឆ្នាំ 2024 ដំបូង។ ក្នុងកិច្ចប្រជុំនេះដែរ នាយកនៃនាយកដ្ឋានផ្នែកលក់ និងចែកចាយក៏បានប្រកាសអំពីប្រធានបទថ្មីសម្រាប់ឆ្មាំ2024 ហៅថា “Rise Up” ដែលបានបង្កប់នូវយុទ្ធសាស្ត្រដ៏ស្វាហាប់ និងមហិមារ ជាមួយនឹងសម្រែកជយឃោស “Show Up! Rise Up! Ooo Yes!” ។ GC Life បានជម្រុញលើកទឹកចិត្តដល់ទីប្រឹក្សាអាយុជីវិតក្នុងការសម្រេចឲ្យបាននូវលទ្ធផលរឹតតែប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំថ្មីនេះ។ យើងពិតជាមានមោទកភាព និងសូមចូលរួមអបអរសាទរដល់ទីប្រឹក្សាអាយុជីវិតរបស់យើង ដែលសម្រេចបានលទ្ធផលដែលគួរឲ្យកត់សម្គាល់ និងបានផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាជាច្រើននៅឆ្នាំ 2023។ ជាមួយនឹងការប្តេជ្ញាចិត្ត និងយុទ្ធសាស្ត្រក្នុងឆ្នាំថ្មីនេះ យើងជឿជាក់ថា យើងនឹងទទួលបានភាពជោគជ័យរឹតតែប្រសើរលើសពីការរំពឹងទុក និងមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ 2024 នេះ!


