ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង GC Life និង Yadea Cambodia
នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូសហការជាមួយ ក្រុមហ៊ុន Yadea Cambodia ដើម្បីផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិតដល់អតិថិជនដែលប្រើប្រាស់កង់ និងម៉ូតូអគ្គិសនីYadea ។


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ពិតជាមានមោទនភាពក្នុងការសហការជាមួយ ក្រុមហ៊ុន Yadea Cambodia ដើម្បីជួយលើកកម្ពស់សារៈសំខាន់នៃធានារ៉ាប់រង និងដើម្បីគាំទ្រដល់និរន្តរភាពបរិស្ថានតាមរយៈការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន។
ពិធីចុះហត្ថលេខានេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Yadea Cambodia និង ក្រុមហ៊ុន GC Life។ កិច្ចសហការនេះនឹងជួយឱ្យក្រុមហ៊ុនទាំងពីរធ្វើការរឹតតែជិតស្និទ្ធជាមួយគ្នាដើម្បីបន្ថែមនូវអត្ថប្រយោជន៍រឹតតែប្រសើរស្របទៅនឹងតម្រូវការរបស់អតិថិជនឆ្ពោះទៅអនាគត។
