- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមអ្នកវិនិយោគ អ្នកសាងសង់ និង ស្ថាបត្យករ កម្ពុជា (CICAA) 🤝 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life
នៅថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក) និង GC Life។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការសហការជាមួយ CICAA ដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យសំណង់ និងធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា។