រីករាយទិវាបុរសអន្តរជាតិ
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន GC Life បានប្រារព្ធពិធីទិវាបុរសអន្តរជាតិ ដោយផ្តល់នូវវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជូនដល់បុគ្គលិកបុរសទាំងអស់ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនក្រុមហ៊ុនកន្លងមក។

ក្រុមហ៊ុន GC Life តែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃស្មើគ្នាដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដោយមិនមានការប្រកាន់សញ្ជាតិ ភេទ ឬពណ៌សម្បុរឡើយ។



