ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង GC Life និង CamIA
នៅរសៀលថ្ងៃទី 24 ខែ វិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាលារៀន ខេម អាយ អេ។



ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមដោយលោក លន់ ភារិន ប្រធាននាយកប្រតិបត្តិ និងស្ថាបនិកនៃសាលារៀន ខេម អាយ អេ និងលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ព្រមទាំងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំទាំងសងខាងផងដែរ។


ក្រុមហ៊ុន GC Life ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយសាលារៀន ខេម អាយ អេ ដើម្បីសម្រេចបាននូវគោលដៅរួមគ្នាក្នុងការផ្តល់ការការពារដល់សិស្សានុសិស្ស និងជម្រុញដល់ការសិក្សារបស់សិស្សានុសិស្សឲ្យបានកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ កិច្ចសហការនេះបានផ្តល់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជាផងដែរ។
