- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅថ្ងៃទី 24 ខែ តុលា ឆ្នាំ 2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមដោយលោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាលាបញ្ញាសាស្ត្រអន្តរជាតិ និងលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life ព្រមទាំងសិស្សនិស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំទាំងសងខាងផងដែរ។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សាស្ត្រាចារ្យ សិស្សនិស្សិត និងគ្រួសាររបស់ពួកគាត់ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍សម្រាប់បុគ្គលិក និងក្រុមគ្រួសាររបស់បុគ្គលិកនៃក្រុមហ៊ុន GC Life ផងដែរ។
ក្រុមហ៊ុន GC Life ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) ក្នុងការផ្តល់ឱកាស និងអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។