- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ថ្ងៃទី 21 ខែតុលា ឆ្នាំ 2023 ក្រុមហ៊ុន GC Life បានប្រារព្ធកម្មវិធី “បរិច្ចាគសៀវភៅសម្រាប់កុមារ” នៅសាលាបឋមសិក្សា មជ្ឍិមសរារាម ក្នុងខេត្តកណ្តាល។
កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ តំណាងមកពីក្រសួងអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន GC Life ផងដែរ។
ក្រុមហ៊ុនបានធ្វើការបរិច្ចាគសៀវភៅសរុបចំនួន 1,735ក្បាល ដែលក្នុងនោះ សៀវភៅចំនួន1,235ក្បាល បានមកពីការបរិច្ចាគពីសប្បុរសជន និងសិស្សានុសិស្សចំនួន 170នាក់ និង 500ក្បាលទៀតគឺជាការបរិច្ចាគបន្ថែមពីក្រុមហ៊ុន GC Life សម្រាប់ដាក់នៅបណ្ណាល័យសាលា និងចែកជូនសម្រាប់សិស្សានុសិស្សផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុន GC Life ក៏បានបរិច្ចាគនូវថវិការបន្ថែមចំនួន 2លានរៀល ទៅកាន់សាលាដើម្បីទិញសម្ភារៈដែលខ្វះខាតសម្រាប់តុបតែងលម្អបន្ថែមនៅក្នុងបណ្ណាល័យ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន GC Life ក៏បានរៀបចំនូវកម្មវិធី “ប្រកួតអានអំណាន” សម្រាប់សិស្សានុសិស្សដើម្បីលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលចិត្តការអាន និងចូលរួមសកម្មភាពនានា។ វាជាពេលវេលាដ៏រីករាយមួយដែលយើងបានឃើញថាសិស្សានុសិស្សពិតជាមានភាពសប្បាយរីករាយ និងចាប់អារម្មណ៍ជាមួយនឹងកម្មវិធីដែលយើងបានរៀបចំឡើងសម្រាប់ពួកគាត់ ហើយយើងសង្ឃឹមថា យើងបានចូលរួមធ្វើឲ្យសហគមន៍កាន់តែមានភាពប្រសើរឡើងតាមរយៈកម្មវិធីនេះ។