- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅថ្ងៃទី12 ខែសីហា ឆ្នាំ2023 នៅសាលប្រជុំ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានសហការរៀបចំកម្មវិធីជាមួយក្រុមការងារ ស.ស.យ.ក. ប្រចាំ RUPP និង University-Industry Cooperation Center – UICC នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “គន្លឹះក្នុងការសរសេរ CV និង Cover Letter ប្រកបដោយប្រសិទ្ធភាព ដើម្បីឈានទៅដល់វគ្គសម្ភាសន៍”។