- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
នៅថ្ងៃទី 12 – 13 ខែសីហា ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចូលរួមក្នុងនាមជាម្ចាស់ឧបត្ថម្ភធំរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ (JCI Chaktomuk ) ឆ្នាំ ២០២៣ ក្នុងគម្រោង “តោះអាន និង បង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ ឆ្នាំ២០២៣” នៅសាលាបឋមសិក្សាមេទឹក ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គម្រោងនេះដែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនៃការអានរបស់សិស្សានុសិស្សនៅតាមទីរួមខេត្តដែលខ្វះខាតសៀវភៅក្នុងការអាន និងបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាចែករំលែកនូវចំណេះដឹងពាក់ព័ន្ធអំពីបញ្ហាសុខភាពអនាម័យដល់ប្រជាជនដែលរស់នៅក្នុងតំបន់ដាច់ស្រយាលផងដែរ។