- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
អបអរ ពិធីសម្ពោធបើកការផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអនឡាញរបស់ក្រុមហ៊ុន GC Life តាមរយៈក្រុមហ៊ុន eMoney ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2023 នៅសណ្ឋាគារភ្នំពេញ។
ក្រុមហ៊ុន GC Life និង eMoney បានរួមសហការគ្នាក្នុងការផ្សព្វផ្សាយសេវាធានារ៉ាប់រងតាមរយៈក្រុមហ៊ុន eMoney ដើម្បីលើកកម្ពស់ផលិតផលធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលឲ្យបានកាន់តែមានភាពទូលំទូលាយ ក៏ដូចជាផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍កាន់តែប្រសើរដល់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន GC Life សូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម និង ញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពវិសេសវិសាល។