“បេសកកម្មដើម្បីស្នាមញញឹមនៃកុមារកម្ពុជាឆ្នាំ 2023” ក្រោមការចូលរួមឧបត្ថម្ភធំដោយ GC Life
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចូលរួមជាមួយ JCI Chaktomuk ក្នុងគម្រោង “បេសកកម្មដើម្បីស្នាមញញឹមនៃកុមារកម្ពុជា” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី3 និងទី4 ខែឧសភា ឆ្នាំ2023 នៅសាលាស្ទឹងឃ្លៀច និងសាលាសម្តេចជាស៊ីម នៅក្នុងខេត្តកំពង់ស្ពឺ។


“បេសកកម្មដើម្បីស្នាមញញឹមនៃកុមារកម្ពុជា” នេះគឺជាគម្រោងដែលផ្តោតសំខាន់លើការចែករំលែកចំណេះដឹងដល់កុមារដែលរស់នៅតាមទីជនបទឲ្យបានយល់ដឹងអំពីសុខភាពមាត់ធ្មេញរបស់ពួកគេ និងចេះសម្អាតធ្មេញដោយខ្លួនឯង។
ទទឹមនឹងនេះ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំរបស់ JCI Chaktomuk ក្នុងឆ្នាំ2023 ក្រុមហ៊ុន GC Life ពិតជាមានមោទនភាពជាខ្លាំងក្នុងការចូលរួមជួយចំណែកធ្វើឲ្យសហគមន៍របស់យើងកាន់តែមានភាពប្រសើរឡើង។