GC Enriching Night – ការចែករំលែកបទពិសោធន៍ស្តីពីការរស់នៅប្រកបដោយ ផាសុកភាពសម្រាប់ស្រ្ដីសម័យថ្មី
នៅថ្ងៃទី18 ខែមីនា ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត 𝗚𝗖 𝗟𝗶𝗳𝗲 បានរៀបចំកម្មវិធី “𝗚𝗖 𝗘𝗻𝗿𝗶𝗰𝗵𝗶𝗻𝗴 𝗡𝗶𝗴𝗵𝘁” សម្រាប់អតិថិជននារីៗដើម្បីជាការអបអរក្នុងឱកាសខែមីនាដែលជាខែនៃទិវាសិទ្ធនារី។
ក្នុងកម្មវិធីនេះដែរក៏មានការចែករំលែកបទពិសោធន៍ស្តីអំពីការរស់នៅប្រកបដោយផាសុកភាពសម្រាប់នារីសម័យទំនើប ដោយអ្នកស្រី Tania Maxine Hodges អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត និង ប្រធានគ្រប់គ្រង នៃមន្ទីរពេទ្យសង់ត្រាល់ និងអ្នកស្រី កែវ រដ្ឋា នាយិកា គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យ សង់ត្រាល់ផងដែរ។


ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន 𝗚𝗖 𝗟𝗶𝗳𝗲 សូមថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ។