ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី”
នៅព្រឹកថ្ងៃទី11 ខែឧសភា ឆ្នាំ2023ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងក្រុមហ៊ុនធានារ៉ាប់រងបន្ត “កម្ពុជារី” បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តដែលមានការអញ្ជើញចូលរួមដោយ លោក ហ៊ុយ វ៉ាថារ៉ូ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” និងលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life។
ពិធីចុះហត្ថលេខាជាផ្លូវការនេះបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការលើកស្ទួយវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។