ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង GC Life និង eMoney
នៅព្រឹកថ្ងៃទី24 ខែឧសភា ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និងក្រុមហ៊ុន eMoney បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life នៅលើថ្នាលឌីជីថលរបស់ eMoney ក៏ដូចជាដើម្បីលើកស្ទួយវិស័យហិរញ្ញវត្ថុ ព្រមទាំងផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) នេះមានការអញ្ជើញចូលរួមដោយ លោក Vu Tuan Long អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន eMoney និងលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life។