អបអរខួប 𝟓ឆ្នាំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត 𝗚𝗖 𝗟𝗶𝗳𝗲
ព្រឹត្តិការណ៍នៃដំណើរកំសាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន GC Life រយៈពេលបីថ្ងៃដែលមិនអាចបំភ្លេចបាន ជាមួយនឹងការប្រកាន់ភ្ជាប់នូវអាកប្បកិរិយា “Work Hard, Play Hard” របស់យើង ដោយមានការចូលរួមសកម្មភាពកសាងក្រុម ការប្រកួតប្រជែងបែបសាមគ្គីភាពជាក្រុម និងការធ្វើដំណើរកំសាន្តលំហែកាយជុំគ្នា ដែលបានផ្តល់ឱកាសឲ្យក្រុមការងារពង្រឹងចំណងមិត្តភាព និងអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈរបស់ពួកគេ។
ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងដ៏ល្អអស្ចារ្យគឺខេត្តសៀមរាបដែលជាកន្លែងដ៏ល្អប្រពៃសម្រាប់ការប្រារព្ធកម្មវិធីអបអរខួបគម្រប់ 5ឆ្នាំ របស់ GC Life ដែលពោរពេញដោយភាពសប្បាយរីករាយ។


GC Life តែងតែសម្លឹងឆ្ពោះទៅមុខក្នុងការបង្កើតឲ្យមានបរិយាកាសការងារប្រកបដោយភាពរីករាយ និងពង្រឹងចំណងមិត្តភាពអោយកាន់តែល្អប្រសើររវាងក្រុមការងារគ្រប់ជាន់ថ្នាក់។ ព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបាននៅក្នុងដំណើរកំសាន្តនេះគឺ ព្រឹត្តិការណ៍ជិះកង់ជុំគ្នាដែលជួយដល់ទាំងសុខភាព និងផ្តល់នូវការកម្សាន្តយ៉ាងសប្បាយរីករាយសម្រាប់បុគ្គលិក GC Life ទាំងអស់។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានប្រារព្ធពិធីប្រគល់ពាន់រង្វាន់ និងការកោតសរសើរដ៏មានអត្ថន័យដោយបង្ហាញអំពី ការរីកចម្រើន ការផ្លាស់ប្តូរ និងសមិទ្ធផលនានារបស់ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានជំរុញស្មារតីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញឲ្យមានបរិយាកាសការងារប្រកបដោយសាមគ្គីភាព និងការសហការគ្នា។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង មិនត្រឹមតែផ្តោតសំខាន់លើការធ្វើជីវិតរបស់អតិថិជនយើងកាន់តែប្រសើរឡើងតែប៉ុណ្ណោះទេ យើងក៏បានផ្តោតសំខាន់លើការបង្កើតឲ្យមានបរិយាកាសការងារប្រកបដោយសាមគ្គីភាព និងការសហការគ្នាយ៉ាងល្អនៅក្នុងក្រុមហ៊ុនផងដែរ។ បើក្រឡេកមើលពីការឆ្លងកាត់របស់យើងវិញពិតជាធ្វើអោយយើងមានទឹកចិត្ត និងមោទកភាពក្រៃលេងក្នុងការខិតខំប្រឹងប្រែងបន្តរដើម្បីបង្កើតនិរត្តរភាពនៃការរីកចម្រើនសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិករបស់ GC Life ផងដែរ។