- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life មានកិត្តិយសដែលបានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ដែលជាអនុលោមភាពកម្រិតខ្ពស់បំផុត សម្រាប់ឆ្នាំ 2022 ដល់ ឆ្នាំ 2023 ពីអគ្គនាយកដ្ឋានពន្ធដារ។
វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” នេះគឺជាសង្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន GC Life និងបុគ្គលិករបស់យើងគ្រប់រូប ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធបានយ៉ាងល្អទៅតាមគោលការណ៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង។