ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក Lao Chio Seng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GC Life ជាមួយឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក Lao Chio Seng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន GC Life អមដំណើរដោយលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតនៃក្រុមហ៊ុន GC Life បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅទីស្តីការនិយ័តករធានារ៉ាប់រងកម្ពុជា។ លោក Lao Chio Seng បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ សម្រាប់ការគាំទ្រ និងការខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។ ក្នុងនោះដែរ ក៏មានការពិភាក្សាអំពីទិសដៅនៃទីផ្សារធានារ៉ាប់រង ឱកាស និងបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្នផងដែរ។